មើលហើយហូរទឹកភ្នែក!! ពលករខ្មែរទៅធ្វើការនៅកូរ៉េ បានដេកស្លាប់នៅក្នុងបន្ទប់រយះពេល៣ថ្ងៃ ចោលប្រពន្ធកូន ដោយសារតែ….

មើលហើយហូរទឹកភ្នែក!! ពលករខ្មែរទៅធ្វើការនៅកូរ៉េ បានដេកស្លាប់នៅក្នុងបន្ទប់រយះពេល៣ថ្ងៃ ចោលប្រពន្ធកូន ដោយសារតែ…. កាលពេលព្រឹកមុិញនេះ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ពលករដែលបម្រើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់សង្វេក ដោយគ្មាននរណាដឹងលឺ យ៉ាងអាណោចអធ័មបំផុតអស់រយៈពេលជាច្រើនថ្ងៃ ទើបបណ្ដាលធ្វើឲ្យធុំក្លិនស្អុយភាយចេញទៅក្រៅ បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

យោងតាមរយៈប្រភពមួយបានប្រាប់ឱ្យដឹងថា៖”ពលករដែលបានស្លាប់បាត់បង់ជីវិតរូបនេះ មានឈ្មោះ ទឹម គី ស្នាក់នៅក្រុងម៉ាសាន់ ប្រទេសកូរ៉េខាងត្បូង ចំនែកឯស្រុកកំណើតរបស់ជនរងគ្រោះវិញ គឺស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ មានប្រពន្ធ និងកូនស្រីមួយ រៀបការកាលពីកំឡុងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦។ តាមសភាពដៃឡើងសសៃឈាមរវាម ច្រមុះហូរឈាម និងព្រីភ្លើងក្បែរខ្លួនផង ដំបូងគេសង្ស័យថាជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង។

Reply