សមត្ថភាពមិនធម្មតាមែន!! អូនថ្លៃ នី រតនា ឡើងមកប្រកួត X Factor Cambodia ទើបតែអាយុ១៧ឆ្នាំសោះ រូបរាងក៏ស្រស់ស្អាត សម្លេងក៏….

សមត្ថភាពមិនធម្មតាមែន!! អូនថ្លៃ នី រតនា ឡើងមកប្រកួត X Factor Cambodia ទើបតែអាយុ១៧ឆ្នាំសោះ រូបរាងក៏ស្រស់ស្អាត សម្លេងក៏…. កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

យ៉ាងណាមិញក៏មានបេក្ខជនឈ្មោះ ហេង សុណ្ណនរៈ អាយុ១៧ឆ្នាំ ត្រូវបានមហាជនស្គាល់ថាជាប្អូនថ្លៃតារាចម្រៀងលោក នីរតនា ក៏បានឡើងមកប្រកួត X Factor Cambodia ជាប់ដល់វគ្គជម្រុះ Judge Audition។ ដោយនៅក្នុងសប្តាហ៍ទី២ បេក្ខជន ហេង សុណ្ណនរៈ បានលើកយកបទចម្រៀងដែលមានចំណងជើង “ឆ្គួតចិត្តព្រោះស្រលាញ់អូន” ដោយទើបតែអាយុ១៧ឆ្នាំ ជាវ័យដែលនៅក្មេងប៉ុន្តែហេង សុណ្ណនរៈ ធ្វើការបកស្រាយបានយ៉ាងពីរោះ ច្រៀងបានល្អអាចយក Yes បួន ពីគណៈកម្មការ។

ក្រោយពីបានជាប់ក្នុងវគ្គជម្រុះ Judge Audition ហេង សុណ្ណនរៈ បានសម្តែងក្តីរំភើបដោយរៀបរាប់ថា៖ “ខ្ញុំបាទពិតជាមានអារម្មណ៍រំភើបដែលបានឆ្លងមកដល់វគ្គនេះ ខ្ញុំពិតជាទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ខ្ញុំសូមអរគុណនូវដំបូន្មានល្អៗពីបងៗគណៈកម្មការ ហើយក៏សូមអរគុណដល់បងប្អូនដែលស្រលាញ់និងចូលចិត្តរូបខ្ញុំ”។ គួររំលឹកថា ហេង សុណ្ណនរៈ មានដុងចូលចិត្តផ្នែកសិល្បៈ ដោយបេក្ខជនរូបនេះតែងតែធ្វើការ cover នូវបទចម្រៀងទាំងភាសាជាតិ និងអន្តរជាតិបានយ៉ាងល្អ។

វីដេអូនៅខាងក្រេាម!!

Reply